ការថែទាំប្រកបដោយមេត្តា
បច្ចេកវិទ្យាទំនើប
ក្រុមការងារដែលអ្នកអាចទុកចិត្តបាន
ក្រុមការងារដែលអ្នកអាចទុកចិត្តបាន

អត្ថបទសុខភាព និង ព័ត៌មាន

អត្ថបទថ្មីៗពីគ្លីនិករ៉ាក់ សម្រាប់ការថែរក្សាសុខភាពរបស់អ្នក

មើលទាំងអស់ (5) →

គ្លីនិករ៉ាក់ – មជ្ឈមណ្ឌលសុខភាពសម្រាប់ស្ត្រី បុរស និងយុវវ័យ

គ្លីនិករ៉ាក់ជាមជ្ឈមណ្ឌលសុខភាពដែលផ្តោតការផ្តល់សេវាលើ សុខភាពស្ត្រី បុរស និងយុវវ័យ។ អតិថិជនដែលមកគ្លីនិករបស់យើងមាន ដូចជា៖

  • ស្ត្រីក្នុងវ័យបន្តពូជ (ស្ត្រីមេផ្ទះ បុគ្គលិកការិយាល័យ កម្មកររោងចក្រ ស្ត្រីដែលធ្វើការក្នុងគ្រឹះស្ថានកម្សាន្ត អ្នកប្តូរភេទ ជាដើម)
  • ស្រ្តីអស់រដូវ
  • យុវវ័យ (សិស្ស និសិត្ស និងយុវវ័យទូទៅ)
  • បុរស (ដៃគូរបស់ស្រ្តីដែលបានមកគ្លីនិក និងបុរសទូទៅ)។

ក្នុងចំណោមអតិថិជនគ្លីនិកទាំងអស់ មាន ៨៥% ជាស្ត្រី, ជាង ១០% ជាបុរស, និង ២–៣% គឺជាបុគ្គលដែលមានលក្ខណៈភេទផ្សេងៗ។ បច្ចុប្បន្ន យើងមានគ្លីនិកចំនួន ១៥ នៅរាជធានីភ្នំពេញ និងនៅទីរួមខេត្តបាត់ដំបង សៀមរាប កំពង់ចាម កំពង់ស្ពឺ កំពត តាកែវ និងព្រះសីហនុ។

បុគ្គលិកគ្លីនិករ៉ាក់ទាំងអស់ប្តេជ្ញាចិត្តផ្តល់សេវា ដើម្បីឲ្យគ្លីនិករ៉ាក់ក្លាយជាទីកន្លែងដ៏ល្អបំផុតមួយ ដែលស្ត្រី បុរស យុវវ័យ និងបុគ្គលដែលមានលក្ខណៈភេទផ្សេងៗ អាចទទួលបានសេវាកម្ម និងព័ត៌មានសុខភាពផ្លូវភេទ និងសុខភាពបន្តពូជប្រកបដោយ ឯកជនភាព សុវត្ថិភាព និងគុណភាពខ្ពស់។

នៅអំឡុងឆ្នាំ ១៩៩០ ស្រ្តីមានការលំបាកក្នុងការរកកន្លែងព្យាបាលនិងថែទាំសុខភាព ដោយសារកង្វះទីតាំងសុខាភិបាលគ្រប់គ្រាន់ កង្វះបុគ្គលិកសុខាភិបាលដែលមានជំនាញគ្រប់គ្រាន់ ក្នុងការពិភាក្សាអំពីបញ្ហាឯកជនផ្ទាល់ខ្លួនរបស់ស្រ្តី ក៏ដូចជារោគស្រ្តី។ ការប្រើប្រាស់មធ្យោបាយពន្យារកំណើតមានកម្រិតទាប ដោយសារស្រ្តីពុំបានទទួលព័ត៌មានគ្រប់គ្រាន់ និងមិនមានសេវាគ្រប់គ្រាន់។ ការថែទាំផ្ទៃពោះនៅមានកម្រិតទាប ការឆ្លងរោគតាមផ្លូវបន្តពូជមានអត្រាខ្ពស់ ក៏ដូចជាជំងឺអេដស៍ ការរំលូតមិនមានសុវត្ថិភាពមានអត្រាខ្ពស់។ អត្រាមរណភាពរបស់មាតាក៏ខ្ពស់ដែរ។

ដោយមើលឃើញស្ថានភាពលំបាកដែលកើតមាន គ្លីនិករ៉ាក់ត្រូវបានបង្កើតក្នុងឆ្នាំ ១៩៩៦ ក្នុងគោលបំណងបង្កលក្ខណៈងាយស្រួលដល់ស្រ្តី និងយុវវតីឲ្យទទួលបានសេវាសុខភាព ជាពិសេសសុខភាពស្រ្តី សុខភាពផ្លូវភេទ និងបន្តពូជ និងបានពិភាក្សាជាមួយនឹងគ្រូពេទ្យ ដោយរក្សាបាននូវការសម្ងាត់ មានឯកជនភាព មានគុណភាព និងមានតម្លៃសមរម្យសម្រាប់ប្រជាជនទូទៅ។ គ្លីនិករ៉ាក់មានមោទភាពដោយបានប្រជាជនភាគច្រើនទទួលស្គាល់ថាជា គ្លីនិករបស់ប្រជាជនទូទៅ និងជាកន្លែងរបស់យុវវ័យ។

ហេតុអ្វីជ្រើសរើស គ្លីនិករ៉ាក់

យើងផ្តោតលើសុវត្ថិភាព គុណភាព និងការថែទាំដោយមេត្តាករុណា។

អ្នកជំនាញមានបទពិសោធន៍

គ្រូពេទ្យ និងអ្នកបំរើសុខាភិបាលមានបទពិសោធន៍ និងសេវាកម្មដោយមេត្តាករុណា។

ការគោរព និងឯកជនភាព

យើងរក្សាឯកជនភាពរបស់អតិថិជន។

គុណភាពសេវាខ្ពស់

ប្រើប្រាស់ឧបករណ៍ទំនើប និងអនុវត្តតាមស្តង់ដារជាតិ និងអន្តរជាតិ។

សាខាជាច្រើនទូទាំងប្រទេស

មាន១៥សាខានៅភ្នំពេញ និងខេត្តធំៗ ដើម្បីងាយស្រួលក្នុងការជ្រើសរើសសេវា។

សំណួរសួរញឹកញាប់

ចម្លើយ ៖ គ្លីនិករ៉ាក់ទាំង១៥សាខាមានផ្តល់សេវាជូនដូចជា៖

–  ពន្យាកំណើត(ថ្នាំលេប ថ្នាំចាក់ កងដាក់ដៃ កងដាក់ក្នុងស្បូន ស្រោមអនាម័យ) បញ្ឈប់កំណើតរហូត (ចង់ដៃស្បូន នឹងចងបំពង់មេជីវិតបុរស)

– ពិនិត្យ និងព្យាបាលជំងឺទូទៅ (មនុស្សចាស់ កុមារ)

– ថែទាំផ្ទៃពោះមុន និង ក្រោយសម្រាល

– សេវារំលូតសុវត្ថិភាព និងថែទាំក្រោយរំលូត

– ពិនិត្យ និងព្យាបាលជំងឺកាមរោគលើផ្លូវបន្តពូជ បុរសស្តី្រ

– ពិនិត្យ និងព្យាបាលសុខភាពបន្តពូជ បុរសស្តី្រ

– វិភាគកោសិកាមាត់ស្បូន រកមើលមហារីមាត់ស្បូន និងមហារីកសុដន់

– ព្យាបាលមហារីកមាត់ស្បូនដោយវិធីស្អំត្រជាក់

– សេវាថែទាំ និងគាំទ្រជនរងគ្រោះដោយការរំលោភ និងអំពើហិង្សាក្នុងគ្រួសារ

– ផ្តល់ប្រឹក្សា និងពិនិត្យឈាមរកមេរោគអេដស៍

– ផ្តល់ប្រឹក្សា និងបង្ការការឆ្លងមេរោគអេដស៍ និងផ្ទៃពោះបន្ទាន់

– ផ្តល់ប្រឹក្សា និងព្យាបាលក្រុមបុរស ស្រលាញ់បុរស

– សេវាថែទាំសុខភាពផ្លូវភេទបុរស និងស្ត្រីវ័យចំណាស់

– វះកាត់តូច

– ពិនិត្យអេកូសាស្ត្រ

– មន្ទីពិសោធន៍ វេជ្ជសាស្ត្រ (ពិនិត្យឈាមគ្រប់ប្រភេទ)

– ចាក់វ៉ាក់សាំងគ្រប់ប្រភេទ ៖ តេតាណូស រលាកថ្លើមប្រភេទបេការពារមហារីកមាត់ស្បូន ផ្ដាសាយ ឆ្កែឆ្កួត រលាកស្រោមខួរ លោកសូត ស្រឡទែន នឹងកញ្ជ្រឹល

គ្លីនិករ៉ាក់ មាន១៥ទីតាំងក្នុងប្រទេសកម្ពុជា ៨ ទីតាំងនៅភ្នំពេញ និង៧ ទីតាំងនៅតាមបណ្តាលខេត្ត ៖

1– គ្លីនិករ៉ាក់ ផ្សារដេប៉ូ ៖ ផ្ទះលេខ 6 ផ្លូវលេខ 150 សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ (+855 23) 881 621

2– គ្លីនិករ៉ាក់ ត្រពាំងថ្លឹង ៖ ផ្ទះលេខ 19-21 ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ( +855 23) 985 773

3– គ្លីនិករ៉ាក់ ទួលទំពូង ៖ ផ្ទះលេខ 62 ផ្លូវលេខ 432 សង្កាត់ទួលទំពូង១ ខណ្ឌចំការមន រាជធានីភ្នំពេញ (+855 23) 218 504

4– គ្លីនិករ៉ាក់ ឬស្សីកែវ ៖ ផ្ទះលេខ B1-B2 ផ្លូវជាតិលេខ 5 ភូមិមិត្តភាព សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ (+855 23) 990 773

5– គ្លីនិករ៉ាក់ ចាក់អង្រែក្រោម ៖ ផ្ទះលេខ 530-531 មហាវិថីសម្ដេចហ៊ុននាង សង្កាត់ចាក់អង្រែក្រោម រាជធានីភ្នំពេញ (+855 24) 985 079

6– គ្លីនិករ៉ាក់ ស្ទឹងមានជ័យ ៖ ផ្ទះលេខ 1OR-11 ផ្លូវមុន្នីរ៉េត ភូមិដំណាក់ធំ១ សង្កាត់ស្ទឹងមានជ័យ រាជធានីភ្នំពេញ ( +855 29) 829 097

7– គ្លីនិករ៉ាក់ ទឹកថ្លា ៖ ផ្ទះលេខ 635-G37 ផ្លូវហ្វូដឌី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ (+855 23) 883 026

8– គ្លីនិករ៉ាក់ បាត់ដំបង ៖ គ្លីនិក / មណ្ឌលយុវវ័យ ៖ ផ្ទះលេខ 154 ផ្លូវ 524 ភូមិព្រែកមហាទេព ឃុំស្វាយប៉ោ ស្រុកបាត់ដំបង (+855 53) 952 610

9– គ្លីនិករ៉ាក់ អូឌឹម ៖ ផ្ទះលេខ B03-B04 ផ្លូវបេតុងលេខ 2 ភូមិអូរឌឹម សង្កាត់ចោមចៅ សង្កាត់ស្ទឹងមានជ័យ រាជធានីភ្នំពេញ (+855 96) 996 9176 / 076 277 823 / 097 455 6996

10– គ្លីនិករ៉ាក់ កំពង់ចាម ៖ ផ្ទះលេខ 10 ផ្លូវត្រសក់ផ្អែម ភូមិ 15 ឃុំកំពង់ចាម ស្រុកកំពង់ចាម ខេត្តកំពង់ចាម (+855 42) 941 502

11– គ្លីនិករ៉ាក់ ព្រះសីហនុ ៖ ផ្ទះលេខ 56 ផ្លូវលេខ 206 ក្រុម 4 សង្កាត់ 4 ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ (+855 34) 933 942

12– គ្លីនិករ៉ាក់ សៀមរាប ៖ គ្លីនិក / ម៉ណ្ឌលយុវវ័យ៖ ភូមិត្រពាំងសេះ ឃុំគោកចក ខេត្តសៀមរាប (+855 63) 964 960

13– គ្លីនិករ៉ាក់ តាកែវ ៖ ផ្ទះលេខ 5 ផ្លូវលេខ 8 ភូមិឡូរី សង្កាត់រការក្នុង ក្រុងដូនកែវ ខេត្តតាកែវ (+855 32) 931 361

14– គ្លីនិករ៉ាក់ កំពត ៖ គ្លីនិក / មណ្ឌលយុវវ័យ ៖ ផ្លូវជាតិលេខ 3 ភូមិកំពង់គ្រែង ឃុំកំពង់គ្រែង ស្រុកទឹកឈូ ខេត្តកំពត (+855 33) 932 768

15– គ្លីនិករ៉ាក់ កំពង់ស្ពឺ ៖ ភូមិស្មេរទី១ សង្កាត់រកាធំ ក្រុងច្បារម ខេត្តកំពង់ស្ពឺ (+855 25) 987 145,

ការប្រើប្រាស់សារធាតុញៀន មានន័យថា ការលេបថ្នាំ (ក្រៅពីថ្នាំដែលត្រូវបានចេញវេជ្ជបញ្ជាដោយវេជ្ជបណ្ឌិតសម្រាប់ជំងឺជាក់លាក់មួយ) ក្នុងបរិមាណដែលគ្រោះថ្នាក់ ឬរារាំងមនុស្សម្នាក់ពីការធ្វើសកម្មភាពប្រចាំថ្ងៃ រួមទាំងការទៅសាលារៀន ឬការងារ។ សារធាតុដែលត្រូវបានបំពានអាចជាគ្រឿងស្រវឹង កញ្ឆា ថ្នាំគ្រាប់ដែលហៅថាថ្នាំស្ងប់ស្ងាត់ដែលធ្វើឱ្យមនុស្សមានអារម្មណ៍នឿយហត់ ឬបន្ធូរអារម្មណ៍ ផលិតផលគ្រួសារដែលស្រូបចូល ឬថ្នាំមួយចំនួនទៀត។ គ្រឿងញៀនកើតមានពាសពេញពិភពលោក លើមនុស្សគ្រប់វ័យ មិនថាក្មេង និងចាស់។ វាជារឿយៗបណ្តាលឱ្យមានការខូចខាតយ៉ាងធ្ងន់ធ្ងរដល់រាងកាយរបស់មនុស្ស ទំនាក់ទំនងជាមួយគ្រួសារ និងមិត្តភក្តិ និងអាជីព ឬការអប់រំ។ ក្នុងករណីខ្លះ ការប្រើសារធាតុញៀននាំឱ្យស្លាប់ ព្រោះអ្នករំលោភបំពានមានគ្រោះថ្នាក់ ឬដោយសារគាត់ទទួលយកសារធាតុគ្រប់គ្រាន់ធ្វើឱ្យរាងកាយបិទទាំងស្រុង។