សេវាសុខភាពសម្រាប់ស្ត្រី បុរស និងគ្រួសារ ជាមួយក្រុមគ្រូពេទ្យឯកទេស និងបច្ចេកវិជ្ជាទំនើប

សេវាគ្លីនិក

សេវាគ្លីនិក

ផ្តល់សេវាសុខភាពស្ត្រី និងបន្តពូជដោយក្រុមគ្រូពេទ្យឯកទេស និងបរិក្ខារទំនើប។

  • ការការរោគតាមផ្លូវបន្តពូជ (RTIs), មេរោគអេដស៍/ជំងឺអេដស៍
  • ផែនការគ្រួសារ និងពន្យារកំណើត
  • ការថែទាំមានផ្ទៃពោះ និងថែទាំក្រោយសម្រាល
  • ស្រាវជ្រាវរក និងព្យាបាលជំងឺមហារីកមាត់ស្បូនដំណាក់កាលដំបូង
  • ស្រាវជ្រាវ និងព្យាបាលការពិបាកមានកូន
  • រំលូតដោយសុវត្ថិភាព និងការថែទាំក្រោយរំលូត
  • សេវាកម្មសម្រាប់យុវវ័យ (ការប្រឹក្សា និងការពិនិត្យសុខភាពមុនពេលរៀបការ)
  • សេវាសម្រាប់ស្រ្តីជុំវិញអស់រដូវ
  • សេវាសម្រាប់ជនរងគ្រោះដោយអំពើហិង្សាផ្លូវភេទ និងយេនឌ័រ
  • សេវាចាក់ថ្នាំបង្ការ (វ៉ាក់សាំង)
  • សេវាវេជ្ជសាស្ត្រទូទៅសម្រាប់ទាំងស្ត្រី និងបុរស
  • សេវាវះកាត់តូច និងការកាត់ស្បែកចុងលិង្គមិនព្រលាត់
  • សេវាកម្មមន្ទីរពិសោធន៍៖ ពិនិត្យឈាម វត្ថុវិភាគដទៃទៀត ពិនិត្យប្រភេទមេរោគ ពិនិត្យកោសិកាមហារីក ។ល។
កញ្ចប់សុខភាព

កញ្ចប់ត្រួតពិនិត្យសុខភាព

អតិថិជនអាចទទួលបាន ការពិនិត្យសុខភាពប្រចាំឆ្នាំ និងការពិនិត្យសុខភាពសម្រាប់គូស្វាមីភរិយាដែលមានគម្រោងមានកូន ដែលមានកញ្ចប់សុខភាពដូចខាងក្រោម៖

  1. កញ្ចប់ត្រួតពិនិត្យសុខភាពប្រចាំឆ្នាំ សម្រាប់មនុស្សអាយុលើសពី ៤០ ឆ្នាំ និងក្រោម ៤០ ឆ្នាំ។
  2. កញ្ចប់ត្រួតពិនិត្យសុខភាពមុនពេលរៀបការ ឬមុនពេលមានបុត្រ ទាំងបុរស និងស្រ្តី។
  3. កញ្ចប់ត្រួតពិនិត្យ និងស្វែងរកជំងឺកាមរោគ រួមទាំងមេរោគអេដស៍ និងជំងឺរលាកថ្លើមដោយវីរុស។